ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ គណបក្សស្រុកកោះញែក បានរៀបចំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមក្រុមប្រឹក្សាឃុំ សង្កាត់អាណតិទី៥ ឆ្នាំ២០២២ ទៅខាងមុននៅមន្ទីរស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សេន សុវណ្ណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានជួយស្រុកកោះញែក ឯកឧត្តម ហ៊ន យុវនា ក្រុមការងារថ្នា់ជាតិចុះជួយមូលដ្ឋានស្រុកកោះញែក ឯកឧត្តម ជាក់ ម៉េងហ៊ាង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកកោះញែក មានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ជាតិចំនួន០២រូប ឯកឧត្តមថ្នាក់ខេត្តចំនួន០១រូប លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រយ៍គណបក្សស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំទាំង៦ សរុបទាំងអស់មានអ្នកចូលរួមចំនួន៤៥នាក់ ស្រី០៧នាក់។ក្រោយពីបញ្ចប់ការផ្សព្វផ្សាយគណៈអធិបតី និងសមាជិក សមាជិកា បានដាំកូនឈើហូបផ្លែ នៅក្រោយទីស្នាក់ការគណបក្សស្រុកចំរុះចំនួនជាង៣០ដើមជាអនុស្សាវរីយ៍ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា