ព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត អមដំណើរ ដោយ អភិបាលរងខេត្ត មន្ត្រីនៃមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបជាមួយនឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group ដើម្បីពិនិត្យ រកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពតនៃខេត្តកំពត។ការចុះពិនិត្យដល់ទីតាំង ក្នុងឱកាសនោះ គឺស្ថិតនៅ ជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សឋានសួគ៌បូកគោ ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញដោយក្រុមហ៊ុន sokha hotel។ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពត ពេលៗនេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនៃខេត្តកំពត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលខេត្តកំពតមានកិច្ចសហការនឹងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឲ្យបានជាក់លាក់ក្នុងដំណើរការសាងសង់អគាររដ្ឋបាលរបស់ក្រុងកំពត រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល បំរើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។ ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខាអូតែល ស្នើឲ្យមានកិច្ចសហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរការសាងសង់អាគាររដ្ឋបាលក្រុងកំពត បានលេចជារូបរាងឡើងឆាប់ៗខាងមុខនេះ។ក្នុងឱកាសនោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន sokha hotel group ក៏បានសម្ដែងការស្វាគមន៍ នឹងចូលរួមកិច្ចសហការគាំទ្រចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងកំពតខេត្តកំពតនេះ ឲ្យបានឆាប់នៅពេលខាងមុខនេះដែរ ដោយអ្នកឧកញ៉ាបាន បង្ហាញទីតាំងដីដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា