ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធនៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងប្រជុំក្នុងក្របខ័ណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កន្លងមកដោយសារការខិតខំរបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើឱ្យការបិទខ្ទប់របស់យើងទទួលបានលទ្ធផលល្អប្រសើរ ដែលបង្ហាញថាវិធានការបិទខ្ទប់របស់យើងត្រឹមត្រូវ និងមានការចូលរួមពីប្រជាពលរដ្ឋបានពេញលេញ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ទំនប់រលក មិនបានចូលរួមអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលឡើងវិញ។ ជាមួយគ្នានេះ ត្រូវបន្តដាក់ជាតំបន់លឿងនៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុវត្តយុទ្ធសាស្ត្រផ្ការីកនៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារតែរាជធានីភ្នំពេញជាចំណុចកណ្តាល ដែលឆ្លងកាត់មកពីបណ្តាខេត្តនានា និងជាចំណុចមានហានិភ័យខ្ពស់។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលបានរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកខេត្តព្រះសីហនុ ក៏ជាខេត្តអទិភាពក្នុងការទទួលបានវ៉ាក់សាំង ដូច្នេះយើងត្រូវត្រៀមលក្ខណៈ និងចាត់ចែងកិច្ចការងារផ្សេងៗឱ្យបានរួចជាស្រេចដើម្បីរង់ចាំវ៉ាក់សាំងថ្មីចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរបស់យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា