ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកខេត្តកែប
Tue,08 June 2021 (Time 07:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 519នាក់)

ដើម្បីចូលរួមផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងបុគ្គលិកទាំងអស់ដែលបាននឹងកំពេញការងារយ៉ាងសកម្ម ជាពិសេសបំពេញបេសកកម្មព្យាលបាល និងប្រយុទ្ធប្រឆាំងជាមួយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងខេត្តកែប នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានកោតសរសើរដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញការងារកន្លងប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ជាពិសេសបានចូលរួមព្យាលបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើជាបន្តបន្ទាប់ ។ ជាមួយនេះ ឯកឧត្តមក៏សូមឲ្យលោកគ្រូ អ្នកគ្រូពេទ្យទាំងត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ ព្យាលបាលអ្នកជំងឺដែលមកពិនិត្យ សម្រាក និងអ្នកជំងឺកូវីដ-១៩ ប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌ជាបន្តទៀត។

បន្ថែមពីនេះទៀត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានអប់រំ ណែនាំដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ត្រូវចូលរួម និងអប់រំផ្សព្វផ្សាយឲ្យបានទូលំលាយបន្ថែមទៀតដល់គ្រប់អ្នកជំងឺ អ្នកពាក់ព័ន្ធ និងសាធារណជនទាំងអស់ត្រូវបន្តថែរក្សាអនាម័យសុខភាពតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសសារអប់រំណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ឲ្យការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាត់ផ្តាច់នានាពេលខាងមុខ។

អំណោយដែលឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានឧបត្ថម្ភជូនមន្ទីរបង្អែកខេត្តកែបនាឱកាសនោះរួមមាន៖ ប៉ៅអ៉ីដេកចំនួន ៣០ ថ្នាំប៉ារ៉ា ៥កេស ស្មើនឹង ១០ម៉ឺនគ្រាប់ ថ្នាំvitamin ៥កេស ស្មើនឹង ១៦ម៉ឺនគ្រាប់ ទឹកសុទ្ធ ១០០កេស និងមី ៥០កេស ព្រមទាំងថវិកា ២លានរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1217 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9208 នាក់
ខែនេះ :
39537 នាក់
3 ខែនេះ :
101702 នាក់
សរុប :
1233990 នាក់