ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាលើករណីប្រជាពលរដ្ឋមួយគ្រួសារ បានចូលទន្រ្ទាន និងបោះបង្គោលហ៊ុំព័ទ្ធយកដីរដ្ឋ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
Tue,08 June 2021 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 495នាក់)

ថ្ងៃចន្ទទី៧ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាព ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើករណីប្រជាពលរដ្ឋមួយគ្រួសារ បានចូលទន្រ្ទាន និងបោះបង្គោលហ៊ុំព័ទ្ធយកដីរដ្ឋ នៅចំណុចទីសក្ការបូជាយាយម៉ៅ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផល នៃកិច្ចប្រជុំ បានសម្រេចឯកភាព ដូចខាងក្រោម÷
១-បានពិនិត្យឃើញថា ទីតាំងដែលបានបោះបង្គោលនោះ គឺស្ថិតនៅក្នុងដែនគ្របដណ្តប់របស់អនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ

២-បានធ្វើកិច្ចសន្យា ជាមួយបុគ្គល ដែលបានអះអាងជាម្ចាស់ដី ឲ្យរុះរើបង្គោលរបងទាំងអស់ចេញពីទីតាំងខាងលើ ត្រឹមថ្ងៃស្អែក ទី០៨ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត ដោយប្រគល់ការត្រួតពិនិត្យ ជូនមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរក្រុងខេមរភូមិន្ទ សហការ-អនុវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2105 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10096 នាក់
ខែនេះ :
40425 នាក់
3 ខែនេះ :
102590 នាក់
សរុប :
1234878 នាក់