នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងកំពង់ចាម។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោក-លោកស្រីមន្ត្រីរាជការសាលាក្រុង លោក-លោកស្រីចៅសង្កាត់ទាំង០៤ ក្នុងក្រុងកំពង់ចាម។ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនេះ រដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនៅកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរយៈពេល ១០ឆ្នាំដំណាក់កាលទី២ ដើម្បីផ្ដល់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់រៀបចំអង្គការជាជំហានជំហានសំដៅធានា ដល់ការឯកភាពស្រុះស្រួលគ្នានិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងដើម្បី លើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការ របស់រាជរដ្ឋាភិបាល។ អាស្រ័យហេតុនេះ ដើម្បី ធានាដំណើរការ មានភាពរលូនគណៈអភិបាលក្រុង ត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការឲ្យបានកាន់តែល្អប្រសើរថែមទៀត ឲ្យមានភារកិច្ចដែលច្បាប់លិខិតបទដ្ឋាន និងថ្នាក់ដឹកនាំប្រគល់ជូនត្រូវមានទំនួលខុសត្រូវខ្ពស់ ចំពោះ ការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចមួយចំនួនដូចខាងក្រោម ÷ ១.អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីសហលក្ខន្តិកៈ របស់មន្ត្រីរាជការស៊ីវិល ត្រូវមានទឹកចិត្តអំណត់អត់ធន់នឹងការងារ។ ត្រូវមានមនសិការ និងឆន្ទៈ។ ត្រូវមានសាមគ្គីភាពល្អក្នុងអង្គភាព។ មានកិច្ចសហការទំនាក់ទំនងល្អក្នុងនិងក្រៅអង្គភាព។ ខំបង្កើនសមត្ថភាពសិក្សារៀនសូត្រ ដើម្បី អភិវឌ្ឍខ្លួនឯង ឲ្យកាន់តែល្អប្រសើរ និងការចុះមូលដ្ឋានម្យ៉ាងវិញទៀតលោកអភិបាលក្រុងជាមេដឹកនាំ របស់រដ្ឋាភិបាលស្រុកក្រុង ត្រូវដឹកនាំប្រកបដោយសច្ច:ធម៌ មានព្រហ្មវិហារធម៌ និងមានចិត្តអត់ធ្មត់ខ្លាំងបំផុតចំពោះ ការដឹកនាំ។ ដោយឡែក ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាពឯកភាព ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់ គោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។គួរបញ្ជាក់ថា៖ យោងតាមសេចក្តីប្រកាស លេខ ១៣៧៥ប្រក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ត្រូវបានផ្ទេរលោក ជៀម វុត្ថា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាលរងស្រុកស្ទឹងត្រង់ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងក្រុងកំពង់ចាម៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា