តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការប្រយុទ្ធ ប្រឆាំងកូវីដ-១៩ ខេត្តតាកែវ នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញបើក កិច្ចប្រជុំពង្រឹងការងារបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយ បណ្ដារោង ចក្រពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាល ប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុកពាក់ព័ន្ធ និង ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្រ្តី ពាក់ព័ន្ធជាច្រើនរូបផងដែរ។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏ធ្វើការណែនាំដល់ បណ្ដារោងចក្រ សហគ្រាសទាំងអស់ ត្រូវពង្រឹង និងត្រូវតែគិតពី សុខភាពរបស់កម្មករនិយោជិត ក្នុងរោងចក្ររបស់ខ្លួន ដើម្បីចៀសឆ្ងាយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើង នៅក្នុងកន្លែងធ្វើការ ជាពិសេស គឺត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់ឱ្យខានតែបានការចម្លង ពីរោងចក្រ ទៅសហគមន៍ ឬពីសហគមន៍ទៅក្នុងរោងក្រ។ ដោយឡែកកម្មករ កម្មការនីត្រូវតែថែរក្សាសុខភាពខ្លួនឯងធ្វើយ៉ាងណា កុំឱ្យកើតមានជំងឺនេះព្រោះថាជំងឺនេះងាយឆ្លងខ្លាំងបំផុត ហើយត្រូវអនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្ត ប្រសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ គឺធ្វើឱ្យយើងមាន សុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា