ព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ឯកឧត្តម គួច ចំរើន បានកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនពីងាយដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញដោយសារតែជំងឺកូវីដ១៩។ឯកឧត្តម អភិបាល មានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំរបស់លោកគ្រូអ្នកគ្រូ ការជម្រុញលើកទឹកចិត្តនិងតាមដានមើលការសិក្សាពីសំណាក់មាតាបិតា អាណាព្យាបាលក៏ជាកត្តសំខាន់មួយទៀតដើម្បីជម្រុញការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។ឯកឧត្តមបានស្នើផ្នែកពាក់ពន្ធ័ទាំអស់ត្រូវរួមគ្នាជួយជម្រុញតាមគ្រប់លទ្ធភាពនិងមធ្យោបាយក្នុងការ ពង្រឹងធនធានយុវជនយើងអោយបានខ្លាំងក្លាដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញ បំនិនប្រសប់ និងឥរយាបទថ្លៃថ្នូរសីលធម៌ល្អក្នុងសង្គម។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានវិទ្យាល័យចំនួន៩ អនុវិទ្យាល័យមានចំនួន ១៨ និងសាលាបឋមសិក្សាមានចំនួន ៧២ ។ សិស្សរៀនតាមប្រព័ន្ធអនឡាញនាដើមឆ្នាំសិក្សា២០២០-២០២១ មានចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់។ ចំនួនសិស្សរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកមាន ចំនួន ៦៧.០៩%៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា