(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន ៧៧គ្រួសារ ដែលធ្វើឲ្យប៉ះពាល់បើកដំបូល ចំនួន ៧១ខ្នងផ្ទះ និងរលំទាំងស្រុង ចំនួន ៦ខ្នងផ្ទះ ព្រមទាំងបណ្ដាលឲ្យមានអ្នករងរបួសស្រាលចំនួនពីរនាក់ផងដែរ ស្ថិតនៅ ភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីតាំង ៤ផ្សេងគ្នា។ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពុកម៉ែបងប្អូន ដែលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់នៅពេលនេះ ដោយ មិនមានការប្រកាន់នូវពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានសម្ដែងនូវការសោកស្ដាយ បំផុតចំពោះការបាត់បង់ នូវទ្រព្យសម្បត្តិក៏ ដូចជាការ ខូចខាត ផ្ទះសំបែង ដែលបង្ករឡើងដោយគ្រោះមហន្តរាយនៅពេលនេះ ហើយគ្រោះមហន្តរាយនេះ តែងតែកើតមាន ឡើងនៅ គ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់ចង់ជួបនោះទេ។ ដូច្នេះសូមពុកម៉ែបងប្អូននៅពេលដែលមានភ្លៀងលាយ ឡំជាមួយ នឹង ខ្យល់ខ្លាំង សូមរកទីជម្រកណាមួយដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។ទន្ទឹមនឹងនោះដែរ ខណៈពេលជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់ ក្នុងខេត្ត ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ ក្រុមការងារទាំងអស់រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយសូមរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល "៣ការពារ និង ៣កុំ" ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាត សុវត្ថិភាព បុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសូមចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩នេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ហើយវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា