មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកអភិបាលរងខេត្តចំនួន ៣ រូប លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលរងស្រុកពេជ្រជាដា បានអញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយ សម្ភារៈការពារជំងឺកូវីដ-១៩ ចែកជូនកងកម្លាំងនគរបាល- យោធា ឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ឋិតនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៊ូស្រានៃវរ:សេនាតូចនគរបាលព្រំដែនគោកលេខ ៣០៣ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ដើម្បីជំរុញការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនានានៅតាមខ្សែបន្ទាត់ព្រំដែន។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាលយោធាដែលកំពុងឈរជើងតាមបន្ទាត់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីជំរុញការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមព្រំដែនឲ្យមានលក្ខណៈល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំ ដល់កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព បទបញ្ជាថ្នាក់ដឹកនាំខេត្ត និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់ បង្ក្រាបឲ្យបាននូវរាល់បទល្មើសនានា ដែលកើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងការទប់ស្កាត់មិនឱ្យមានការឆ្លងចេញចូលរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចៀសសវាងការចម្លងជំងឺកូវីដ១៩ ពីតំបន់ព្រំដែនមកក្នុងសហគមន៍។ ឯកឧត្តមអភិបាលខេត្ត ក៏បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងជើងនៅតាមព្រំដែន មិនត្រូវយកតួនាទីរបស់ខ្លួនមកប្រព្រឹត្តបទល្មើស ឬពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ ជាពិសេសបទល្មើសធនធានធម្មជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនអង្គភាព និងមុខមាត់ខេត្ត។ ឯកឧត្តម បានសង្កត់ធន់ថាអ្នកប្រព្រឹត្តបទល្មើស នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឡើយ។ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំងនគរបាល សូមកម្លាំងយោធាការពារព្រំដែន ចំនួន ២២ គោលដៅ រួមមាន÷ អង្ករ ២២០០គីឡូក្រាម មី៥០កេះ ត្រីខ ៥កេះ ទឹកត្រី ១៩២ដប ទឹកស៊ីអ៊ីវ ១៩២ដប ម៉ាស ៩០ប្រអប់ អាល់កុល ៦០លីត្រ ជែលលាងដៃ៨០ដប ប្រេងឆា ៦០លីត្រ ថ្នាំពេទ្យ ៦០កញ្ចប់ និង ថវិកាសរុប ១៥លានរៀល។ ដោយឡែកកងកម្លាំងវិស្វកម្មធ្វើផ្លូវតាមបន្ទាត់ព្រំដែនទទួលបានអង្ករ១០០គីឡូក្រាម មី៣កេះ ត្រី២យួរ ថវិកា ៣០ម៉ឺនរៀល និង ឧបត្ថម្ភក្រុមជាងកសាងអគារប៉ុស្តិ៍ ៦ នូវអង្ករ ៥០គីឡូក្រាម មី៤កេះ ត្រីខ ២យួរ ថវិកា ២០ុម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា