ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលទីតាំងចំនួន៣កន្លែង ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ជាកន្លែងទីប្រជុំជនស្រុក ដើម្បីត្រៀមចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋមង្គលបូរី នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងសូមទៅចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា តាមការរៀបចំរបស់អាជ្ញាធរដែនដី ក្រុមការងារ។ ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា សូមបងប្អូនមានការយោគយល់ ដោយសារកន្លែងខ្លះប្រឈមខ្ពស់ បានចាក់មុនកន្លែងខ្លះស្រុកខ្លះយឺតយ៉ាវតែអាជ្ញាធរដែនដី ក្រុមការងារ នឹងបន្តចាក់ជូនឲ្យបានគ្រប់គ្នា តាមកម្មវិធីនិងផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា