នៅព្រឹកថ្ងៃចន្ទ០៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាត់តាំងលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងឱ្យដឹកនាំសហការីចុះអធិការកិច្ចនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទៅតាមតារាងកម្មវិធីដែលបានគ្រោងទុក ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ម៉ី អាន ស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកប្រធានការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ។កម្មវិធីបានប្រព្រឹត្តទៅដោយអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣ កុំ ៣ ការពារ ដោយអ្នកចូលរួមសុទ្ធតែទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួន០២ដូស។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា