ខេត្តស្ទឹងត្រែង ៖ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ជំរុញបែបនេះ ក្នុងគ្រាឯកឧត្តមចុះពិនិត្យស្ថានភាពទូរទៅ តាមដងទន្លេសេសាន និងទន្លេស្រែពក លើតំបន់វ៉ារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី១៣កក្កដាម្សិលមិញ។ក្នុងគ្រាដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទូរទៅតាមដងទន្លេសេសាននិងទន្លេស្រែពក លើតំបន់វារីអគ្គិសនីសេសានក្រោម២ក្នុងភូមិសាស្រ្តឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងទន្លេ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈរដូវរស្សាបានចូលមកដល់ ដែលអាចកើតមាននូវទឹកជំនន់ និងសូមឲ្យមានការប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗមិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹក ជាយថាហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិចឬខាំ ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា និងត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតប្រកបដោយអនាម័យ ។មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ឲ្យបានដឹងច្បាស់អំពីច្បាប់នានា ដែលជាការល្មើសបំពាន និងការធ្វើនេសាទខុសច្បាប់ ។ ក្នុងនោះឯកឧត្តមក៏បានជំរុញឲ្យមានការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យបានទាន់ពេលវេលា ដើម្បីបង្ការ នឹងការពារនូវធនធានធម្មជាតិ ជាពិសេសត្រីមេពូជដ៏កម្រជាច្រើនប្រភេទ ដែលមានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ក្នុងឱកាសចុះពិនិត្យស្ថានភាពនៅតំបន់នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភបង្គោលភ្លើងផ្ទាំងប្រើពន្លឺព្រះអាទិត្យចំនួន២សម្រាប់ អង្ករ៣បាវ មី១០កេស ពងទា១៥០គ្រាប់ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា១លានរៀល ជូនដល់មន្រ្តីឆ្មាំអភិរក្សជលផលដែលមានស្នាក់ការប្រចាំការនៅទីនោះផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា