ខេត្តស្វាយរៀង ៖ ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ថវិកា រាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារ សព ស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀងចំនួន០៥គ្រួសារ ក្នុងមួយគ្រួសារ ថវិកាចំនួន ៥.០០០.០០០រៀល។ក្នុងឱកាសនេះដែរក៏មានការអញ្ជើញ ចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធាន មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង លោក ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងប្រជាពលរដ្ឋ ជាសមាជិកគ្រួសារសព។ឯកឧត្តមម៉ែន វិបុល បានមានប្រសាសន៍ចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសពនិងបាន បញ្ជាក់ថា ការរៀបចំផ្ដល់ជូនថវិកា របស់ រាជរដ្ឋាភិបាលនៅពេលនេះ គឺជាការគិតគូរ ដោយយកចិត្តទុកដាក់បំផុតនិងជាការ ចូលរួមចំណែក រំលែកទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ សមាជិកគ្រួសារ សាច់ញាតិ ជាទីគោរពស្រឡាញ់ ដោយសារជំងឺកូវីដ-១៩ ទន្ទឹមនេះរដ្ឋបាលខេត្តនឹងបន្តរៀបចំ ថវិកា របស់សម្តេចតេជោ ប្រគល់ទៅដល់គ្រួសារសព ដែលស្លាប់ ដោយសារជំងឺកូវីដ១៩ នៅ ខេត្តស្វាយរៀង នាពេលកន្លងទៅ ជាបន្តបន្ទាប់ទៀត។លោកបាន បន្ថែមទៀតថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ប្រមុខ រាជរដ្ឋាភិបាល អំពីសុខមាលភាពរបស់ ប្រជាពលរដ្ឋក្នុងនោះ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីបង្កើត ភាពស៊ាំនិង អង់ទីគ័រ ការពារ ប្រឆាំងនឹង ជំងឺដែលជួយកាត់បន្ថយ ការឆ្លងរាលដាលបានមួយផ្នែកធំ ហើយ ទោះបីមានការឆ្លងក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ និងមិនមាន ហានិភ័យដល់ជីវិតនោះឡើយ។ជាមួយគ្នានេះ ឯកឧត្តម៉ែន វិបុល ក៏បានអំពាវនាវ ប្រជាពលរដ្ឋ សូមមកទទួលសេវាចាក់ វ៉ាក់សាំងឱ្យបានគ្រប់គ្នា តាមទីតាំងនិង ពេលវេលាដែលអាជ្ញាធរមូលដ្ឋាន បានកំណត់និងសូមចូលរួម អនុវត្ត វិធានការ៣ កុំ ៣ ការពារ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បី ការពារខ្លួនយើងគ្រួសារយើង សង្គមជាតិយើង ពីជំងឺកូវីដ-១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា