ខេត្តមណ្ឌលគិរី ៖ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១នេះ បានអញ្ជើញដឹកនាំក្រុមការងារ ស.ស.យ.កខេត្ត ចុះសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺ កូវីដ-១៩ជូនប្រជាពលរដ្ឋនៅស្រុកកែវសីមា ។ថ្លែងក្នុងឱកាសនោះ លោក ឈឹម កាន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកដល់បងប្អូនសមាជិកសមាជិកា ស.ស.យ.ក ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចការឯកឧត្តមប្រធានតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់សមាជិក សមាជិកាក៏ដូចជាប្រជាពលរដ្ឋទូទៅ ។លោកប្រធានស.ស.យ.ក ខេត្ត បានជំរុញលើកទឹកចិត្តដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ត្រូវយកចិត្តទុកដាក់បំពេញបែបបទជូនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ឲ្យបានត្រឹមត្រូវ ឆាប់រហ័ស និងត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ របៀបរាបរយ រក្សាគម្លាត ធ្វើយ៉ាងណាជួយឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដំណើរការទៅរលូន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។លោក ឈឹម កាន ក៏បានណែនាំដល់សមាជិក សមាជិកា ប្រជាពលរដ្ឋ ជាពិសេសក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព គិតគូរពីសុវត្ថិភាពរបស់ខ្លួនក្នុងពេលបំពេញការងារ និងត្រូវអនុវត្តតាមវិធានការការពាររបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ការចម្លងបន្តជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ក្រុមការងារ ស.ស.យ.ក ខេត្ត បាននាំយកនូវសម្ភារមួយចំនួនឧបត្ថម្ភម្ដងក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.កស្រុក រួមមាន÷ ទឹកសុទ្ឋហាយតិច ១០កេស និង ១០យួរ ទឹកក្រូចចំណុះ១.៥លីត្រ១០យួរ អាល់កុល ៣០លីត្រ ម៉ាស់១០ ប្រអប់ និងចូលបុណ្យសពស្ត្រីឈ្មោះ ថន ស្រីម៉ៅ នៅភូមិ ឡាប៉ាខេ ឃុំស្រែខ្ទុម ចំនួន៣៥ម៉ឺនរៀលតាមរយៈលោក ហឿន សុខណា ប្រធានស.ស.យ.កស្រុកកែវសីមា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា