ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកស្រី គា សុភូ អភិបាលរងខេត្ត ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក លោកស្រីអភិបាលរងស្រុក និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី ទូទាំងស្រុកទ្រាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្ដដា ឆ្នាំ២០២១។ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ។ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិត នៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាគម្លាត និងត្រូវណែនាំដល់ពួកគាត់ ឱ្យពាក់ម៉ាស លាងដៃ និងអាកុលមិនត្រូវ ប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញទេ។ ចំពោះការចាក់វ៉ាក់សាំងនេះ គឺអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត មានផែនការចាក់ ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន។ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូ ពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាព ខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា