ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជំនួញឈើខុសច្បាប់ហាក់មិនមានការថមថយនោះទេ ទោះស្ថិតក្នុងបរិបទកូវីដ១៩កំពុងវាយប្រហារ
Fri,16 July 2021 (Time 06:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 481នាក់)

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ មានសេចក្តីរាយការណ៍ថា លោក កូណាក់ ជាឈ្មួញឧក្រិដ្ឋជនបំផ្លិចបំផ្លាញព្រៃឈើចេញពីតំបន់ព្រៃការពារភ្នំព្រេច ប៉ុន្តែគ្មានការបង្ក្រាបពីជំនាញឬអ្នកពាក់ព័ន្ធ។

សេចក្តីរាយការណ៍បន្តថា មានឡានសាំយ៉ុងជាច្រើនគ្រឿង សម្រុកដឹកជញ្ជូនឈើគ្រប់ប្រភទជារៀងរាល់យប់ ដឹកចេញតាមត្រពាំងសង្កែ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ការដឹកជញ្ជូនឈើតាមបណ្តោយផ្លូវចំការចេកនិងចំការកៅស៊ូ ត្រូវគេដឹងថា ដឹកតាមផ្លូវក្រោយស្នាក់ការបរិស្ថានស្រែឈូក និងឆ្ពោះចូលទៅស្រុកឈ្នួលខេត្តក្រចេះ។

ប្រភពបន្តថា សព្វថ្ងៃក្រុមឈ្មួញបានឆ្លងព្រំប្រទល់ពីខេត្តក្រចេះ ចូលទៅកាប់និងដឹងជញ្ជូនឈើចេញពីដែនព្រៃការពារភ្នំព្រេច ដែលមានលោក ព្រំ វិបុលរតនៈ ជានាយកដែន ប៉ុន្តែគ្រប់សកម្មភាពរបស់ក្រុមឈ្មួញ បែរជារំលងភ្នែកជំនាញ និងអ្នកពាក់ព័ន្ឋក្នុងតំបន់នោះ។

ក្រោយលោក ព្រំ វិបុលរតនៈ ឡើងកាន់តំណែងជានាយកដែនជម្រកភ្នំពេ្រច គេសង្កេតឃើញបទល្មើសព្រៃឈើក្នុងតំបន់នេះ បានកើនឡើងជាគំហុក មានទាំងគោយន្តកែច្នៃ សាំយ៉ុងកែច្នៃ និងឡានធុនធំកែច្នៃ(ដំរីទឹក)ទៀតផង។

ប្រជាពលរដ្ឋបានស្នើដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជួយចាត់វិធានការរឹតបន្តឹងទប់ស្កាត់ និងបង្ក្រាបក្រុមឈ្មួញទាំងនោះ ជាពិសេសមន្ត្រីដែលទទួលសំនូកពីជនល្មើស ដែលពួកគេអាចមានសិទ្ធិចូលកាប់ដឹកឈើចេញតាមទំនើងចិត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2791 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10782 នាក់
ខែនេះ :
41111 នាក់
3 ខែនេះ :
103276 នាក់
សរុប :
1235564 នាក់