ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បំបែកសំណុំរឿងសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងឈ្មួញឃុបឃិតនាំចូលសាច់ជ្រូក និងសាច់មាន់វេចខ្ចប់ប្រមាណ១០តោន
Fri,16 July 2021 (Time 06:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 485នាក់)

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចពេទ្យសត្វក្រសួង និងខេត្តបន្ទាយមានជ័យ ព្រមទាំងការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបំបែកសំណុំរឿងមួយទៀតដែលសង្ស័យសមត្ថកិច្ចនានានៅច្រកទ្វារព្រំដែនអន្តវជាតិប៉ោយប៉ែត និងឈ្មួញឃុបឃិតគ្នាលួចនាំចូលសាច់ជ្រូក និងសាច់មាន់វេចខ្ចប់ដែលនាំចូលពីក្រៅប្រទេសមកកម្ពុជាហើយត្រូវបានរកឃើញប្រមាណ១០តោន។ ការឆ្មក់បង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចំណុចស្តង់ត្រី១កន្លែង ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នេះបើតាមលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត័មាននាថ្ងៃត្រង់ទី១៤ខែកក្កដា ។

លោកបន្តថា ទំនិញម្ហូបអាហារវេចខ្ចប់ដាក់ក្នុងធុងស្នោទម្ងន់ប្រមាណ១០តោនផ្ទុកបង្កប់ជាមួយរថយន្តធំដែលដឹកផលិតផលជលផលនោះមានដូចជា សាច់ជ្រូកដែលកាប់រួចជាស្រេច មានជើង គ្រឿងក្នុង សាច់ ក្បាល និងសាច់មាន់ ដែលជាការការនាំចូល ហើយអាចមិនមែនជាលើកទី១នោះទេ។ លោកបញ្ជាក់ថា ទំនិញសាច់ជ្រូក សាច់មាន់ទាំងនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វឡើយ។

លោកបន្តថា ចំពោះការដឹកជញ្ជូន ក៏មិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងខុសលក្ខណៈបច្ចេកទេសនៃការវេចខ្ចប់ ដែលធ្វើឲ្យផលិតផលទាំងនេះដែលនាំខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋ បើសិនជាបានធ្លាក់ដល់មាត់អ្នកយកទៅបរិភោគ ។

លោកបន្តទៀតថា ចំពោះវត្ថុតាងនេះ មុនដុតកម្ទេចចោល ត្រូវយកសំណាកមកវិភាគ រកសារធាតុគីមីដែលបំផ្លាញសុខភាពជាមុនសិន និងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចពេទ្យសត្វខេត្តនិងអគ្គនាយកដ្ឋានផលិតកម្មសត្វនៃក្រសួងកសិកម្មបានឆ្មក់ចាប់នូវសាច់ និងគ្រឿងក្នុងសត្វជ្រូកបានចំនួន២តោន ( ២,១១៣គីឡូក្រាម) ម្តងរួចមកហើយនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2622 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10613 នាក់
ខែនេះ :
40942 នាក់
3 ខែនេះ :
103107 នាក់
សរុប :
1235395 នាក់