ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្ដម គង់ គឹមនី ប្រគេនទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៦វត្ត ក្នុងឃុំឃ្សឹម ស្រុកស្នួល
Fri,16 July 2021 (Time 06:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 458នាក់)

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្នួល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទបានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៦វត្ត ដែលស្ថិតនៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលពិធីនេះដែរបានប្រារព្វឡើងនៅវត្តគិរីនិធិវណ្ណារាម(វត្តសំរ៉ង) ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដម គង់ គឹមនី បានលើកឡើងថាក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាម ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។

ឯកឧត្ដម គង់ គឹមនី មានប្រសាសន៍បន្ថែមថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១ រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ហើយទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណី សាសនា ព្រះពុទ្ធត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល(៣ការពារ ៣កុំ) និងការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ COVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

សូមបញ្ជាក់ថា ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត ព្រមទាំងសហការី បានប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង០៦វត្ត ដោយក្នុងមួយវត្តប្រគេនទៀនវស្សា១គូ, ទៀនតូច១គក្រ , ទេយ្យវត្ថុ១, អង្ករ៥០ គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច១កេស, ត្រីខ១យួរ, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ, តែ១កញ្ចប់, ទឹកដោះគោ១០កំប៉ុង, ស្កស៤គីឡូក្រាម, សាប៊ូលាងចាន១កាន, ប្រេងម៉ាស៊ូត២០លីត្រ បច្ច័យកសាងចំនួន២០ម៉ឺនរៀល បច្ច័យប្រគេនព្រះសង្ឃ១០ម៉ឺនរៀល ជូនលោកតាអាចារ្យ លោកតា លោកយាយ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល សរុបថវិកាចំនួន ៦,២២៦,០០០រៀល (ប្រាំមួយលានពីររយម្ភៃប្រាំមួយពាន់រៀល)៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
819 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6215 នាក់
ខែនេះ :
26662 នាក់
3 ខែនេះ :
90200 នាក់
សរុប :
1168792 នាក់