ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌលនៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ស្រុកទឹកឈូ
Sat,17 July 2021 (Time 08:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 409នាក់)

ព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួន បានបន្តចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌលផ្តល់វ៉ាក់សាំងនៃមន្ទីរពេទ្យ អនុស្សាវរីយ៍ស៊ុន យ៉ាឃៀល ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងដំណើរនៃការចុះពិនិត្យ គឺក្នុងគោលបំណងដើម្បីសម្ដែងការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការរួមចំណែកប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត។

មានប្រសាសន៍ សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងគ្រូពេទ្យ នៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ដែលបានរួមចំណែក ក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត នារយៈពេលកន្លងមក ពិសេសក្នុងយុទ្ធនាការនៃការចាក់សាំងការពារជំងឺកូវីដ១៩ លើកទី៣ ដែលរដ្ឋបាលខេត្តកំពត បានដំណើរការចាក់ ជូនប្រជាពលរដ្ឋ ដែលមានថ្នាក់ដឹកនាំ និងគ្រូពេទ្យ មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ា ឃៀល បានចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទីកន្លែង ពេលវេលា ដោយស្ម័គ្រស្មោះដូចនៅពេលនេះជាសក្ខីភាពស្រាប់។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ នឹងកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញ ពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើងមក លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្ដេចបាន ខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនិងការរើសអើង ហើយបើទោះបីបានទទួលវ៉ាក់សាំងហើយក្ដី ក៏ត្រូវ អនុវត្តនូវវិធានការសុខាភិបាលឲ្យបានល្អ គឺ៣កុំនិង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2451 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10442 នាក់
ខែនេះ :
40771 នាក់
3 ខែនេះ :
102936 នាក់
សរុប :
1235224 នាក់