ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនពន្ធនាគារខេត្តតាកែវ
Sat,17 July 2021 (Time 08:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 411នាក់)

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញ និងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្ដដា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ នាំយកអំណោយមួយចំនួន និង ថវិកា ផ្ដល់ជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ ដើម្បីសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព។

មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះកម្ពុជាយើង ក៏មានការឆ្លងក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈផងដែរ ដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ កុំឲ្យជំងឺនេះឆ្លងរីករាលដាល បន្តទៀត ត្រូវផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជាដែលបានដាក់ចេញ គឺវិធានការ ៣ការពារ និង ៣កុំ ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគាររួម និងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវមួយ នេះ។

សូមជម្រាបជូនដែរថា អំណោយដែល ឯកត្តម អ៊ូច ភា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានយកមកប្រគល់ជូននាឱកាសនោះដែរ រួមមាន៖ អង្ករ ១តោន មីខ្លាឃ្មុំ ៣០កេស ត្រីខ ៥កេសធំ ស្មើ ៤៥យួរ ម៉ាស់ ២០ប្រអប់ ស្មើ ៤០០ម៉ាស់ អាវពេទ្យ PPE ១០០អាវ និងថវិកា ២លានរៀលផងដែរ។

ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងក្នុងនាមខ្លួនផ្ទាល់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុករបស់ថ្នាក់ដឹកនាំខេត្តដែលបាននាំយកអំណោយជាស្បៀងអាហារ យកមកប្រគល់ជូនដល់អង្គភាពពន្ធនាគារ ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវរបស់ការ នៅអំឡុងពេលចូលរួមយុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
850 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6246 នាក់
ខែនេះ :
26693 នាក់
3 ខែនេះ :
90231 នាក់
សរុប :
1168823 នាក់