ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញទទួលថ្នាំ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាអំណោយសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តម ឯក សំអុល ប្រធានសមាគមន៌មិត្តភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគមន៍មិត្តភាព កម្ពុជា-ចិន។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្ដម អភិបាល ខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំនៃសមាគមន៍ទាំងអស់ ដែលបានចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងការឧបត្ថមថ្នាំនេះ ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៍កាចសាហាវបំផុតនាពេលនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា