ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅភូមិត្រពាំងធំ និងបន្តចុះពិនិត្យមើលការសាងសង់ផ្លូវ នៅភូមដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ
Mon,19 July 2021 (Time 06:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 521នាក់)

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ឌី ដារ៉ាវុធ តំណាងឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិត្រពាំងធំ ចំនួន ០៣គ្រួសារ។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខ ឯកឧត្តម និងលោកជំទាវ ក៏បាន ឧបត្ថម្ភក្នងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ១០ គីឡូក្រាម, មី ០១កេស, ភេសជ្ជៈ vigor ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ០១យួរ និងថវិកាចំនួន ៤០ ០០០រៀលផងដែរ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ បានចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហមចំនួនមួយខ្សែ ដែលមានប្រវែងជាង ៦០០ ម៉ែត្រ ស្ថិតនៅភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ដែលទទួលអនុវត្តគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើហើយរួចរាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2587 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10578 នាក់
ខែនេះ :
40907 នាក់
3 ខែនេះ :
103072 នាក់
សរុប :
1235360 នាក់