ខេត្តមណ្ឌលគិរី ៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងសិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម និង ដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង ដើម្បីថែរក្សា ការពារប្រភពទឹកសម្រាប់ផលិតទឹកស្អាតបម្រើជូនប្រជាពលរដ្ឋ តាមតម្រូវការប្រើប្រាស់ក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្ថិតនៅ ភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យ និងសិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោមនេះ គឺដើម្បីកំណត់ព្រំប្រទល់ ដោះស្រាយព្រំដីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅជុំវិញបឹងទំនប់លើ និងបឹងទំនប់ក្រោម ដើម្បីឲ្យមានភាពងាយស្រួលដល់ក្រុមការងារនៃក្រសួងធនធានទឹក បានរៀបចំប្រព័ន្ធទំនប់បឹងឈានទៅរកការអភិវឌ្ឍផ្ទៃបឹងឲ្យកាន់តែធំស្តុបទឹកបានច្រើន និង ធ្វើរបង ធ្វើផ្លូវព័ទ្ធជុំវិញការពារ ដើម្បីយកប្រព័ន្ធលូ និង ប្រភពទឹកយកមកប្រើប្រាស់សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកនៅក្នុងខេត្ត និង ដោះស្រាយបន្ទាន់ទៅលើផ្ទៃបឹង ជួយជាសក្តានុពល ក្នុងការផ្ដល់ជាប្រយោជន៍ដល់សាធារណជនជុំវិញផង និង ជាបេះដូងរបស់ខេត្ត ដែលនឹងក្លាយជាតំបន់ទេសចរណ៍មួយផងដែរ។ លោក បន្ថែមថា គម្រោងស្តារអភិវឌ្ឍន៍បឹងទំនប់នេះ ទទួលបានការគាំទ្រដោយរដ្ឋាភិបាល ដោយកញ្ចប់ថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង ក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការទន្ទ្រាន ការបំពុលផ្សេងៗ ពីព្រោះទឹកបឹងនេះទុកដូចជាពាងទឹករបស់យើងរួមគ្នា ដើម្បីប្រើប្រាស់ឲ្យមាន សុវត្ថិភាព និង គុណភាពទឹកជាចំបង ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា