ខេត្តកែប ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកែបបានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារសេះសដែលទទួលរងនូវគ្រោះឧបទ្ទវហេតុអគ្គិភ័យឆេះអស់ទាំងស្រុងចំនួន១៥០គ្រួសារ។ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប,ឯកឧត្តម សំសារីន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ រួមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការសាខាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករលឹក និងសោកស្តាយជាទីបំផុតចំពោះឧបទ្ទវហេតុដែលកើតមានឡើងនាពេលនេះដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ជាមួយគ្នានោះ ឯកឧត្តមក៏ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះអគ្គិភ័យទាំងក្នុងគេហដ្នានផ្ទាល់ខ្លួន និងទីប្រជុំជន ព្រោះអាចនឹងនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់ជីវិតផងដែរ។.ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់អោយប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងឡើងវិញកុំអស់សង្ឃឹម។ ក្រៅពីនេះក៏ត្រូវរួមគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាល ដាលជំងឺកូវីដ-១៩។គួររំលឹកថា ផ្សារសេះសរ ស្ថិតក្នុង ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលបានលេបត្របាក់អស់ទាំងស្រុងក្នុងហេតុការណ៍អគ្គិភ័យមួយ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានបណ្តាលអោយខូចខាតដល់តូបលក់ដូរ ឥវ៉ាន និងទ្រព្យសម្បត្តិអាជីវករក្នុងផ្សាសេះប្រមាណ១៥០គ្រួសារ។អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកែបនាំមកផ្តល់ជូនដល់អាជីវករនាពេលនោះ ក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស និងថវិកាចំនួន១០ម៉ឺនរៀល ក្នុងនោះដែរឯកឧត្តម ជិន ប៊ុនស៊ាន ក៏បានឧបត្ថម្ភថវិកាចំនួន១០លានរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា