ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់គ្រឿងចក្រចំនួន ៤គ្រឿង ដែលលួចកាយដីបឹងសាធារណៈរបស់រដ្ឋដោយខុសច្បាប់
Wed,21 July 2021 (Time 08:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 481នាក់)

(កណ្ដាល)៖ លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះចាប់គ្រឿងចក្រ ចំនួន៤គ្រឿង ដែលលួចកាយដីបឹងសាធារណៈរបស់រដ្ឋដែលជាដីបឹង មាន ស.ជ.ណ លេខ៧៥ នៅឃុំស្វាយប្រទាល ក្រោយប្រជាពលរដ្ឋប្ដឹងតវ៉ាករណីនេះទៅអាជ្ញាធរ។

លោកអភិបាលរងស្រុក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកណ្ដាល ថា «ក្រោយទទួលដំណឹងថាមានជនអនាមិកបានមកកាយដីបំណងព័ទ្ធយកដីបឹងសាធារណៈរបស់រដ្ឋដែលមាន ស.ជ.ណ លេខ៧៥រួចមក លោកបានសុំគោលការណ៍ ពីលោកអភិបាលស្រុក អ៊ូ ឈាង ដើម្បីដឹកនាំកម្លាំងចម្រុះចុះទៅចាប់ឃាត់គ្រឿងចក្របានចំនួន៤គ្រឿង យកទៅរក្សាទុកនៅឯសាលាស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី»។

លោកបានអះអាងថា បន្ទាប់ពីចាប់ហើយរួចមក គិតមកដល់យប់ថ្ងៃនេះ ម្ចាស់គ្រឿងចក្រពុំទាន់ចេញមុខដោះស្រាយនៅឡើយទេ ខណៈគេពុំទាន់បានស្គាល់ថានរណាជាម្ចាស់គ្រឿងចក្រនៅឡើយ។

លោកបញ្ជាក់ទៀតថា លោកនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្ត ហើយសុំគោលការណ៍ចាត់ការតាមនីតិវិធី ចំពោះករណីរំលោភបំពាននេះ។

គួរជម្រាបថា បើតាមការអះអាងពីប្រជាពលរដ្ឋនៅម្ដុំនោះ បានឱ្យដឹងថា គេឃើញគ្រឿងចក្រនេះបានចូលកាយដីព័ទ្ធធ្វើព្រុំ ដើម្បីយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន៣ថ្ងៃមកហើយ។ អ្នកដែលមានបំណងរំលោភយកដីរដ្ឋនេះ ជាអ្នកមានអំណាចម្នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1260 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6656 នាក់
ខែនេះ :
27103 នាក់
3 ខែនេះ :
90641 នាក់
សរុប :
1169233 នាក់