ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ទីរកសិកម្មជំរុញដល់កសិករនៅស្រុកសៀមប៉ាងឲ្យបន្ថែមលើការដាំដុះតាមបែបកសិកម្ម ខណៈការដាំដុះនៅមានកម្រិត
Thu,22 July 2021 (Time 11:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 805នាក់)

ខេត្តស្ទឹងត្រែង ៖ ការដាំបន្លែតាមប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ក្នុងបច្ចុប្បន្ននេះ គេសង្កេតឃើញហាក់ពុំមានការជោគជ័យលើវិស័យកសិកម្មមួយនេះនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែងបាននិងកំពុងជំរុញដល់កសិករដែលដាំដុះបន្លែបង្ការនៅតំបន់នោះ ឲ្យបន្ថែមបច្ចេកទេសលើផ្នែកដាំដុះបន្តទៀត ជាពិសេសបន្ថែមលើការចិញ្ចឹមសត្វ ដោយអនុវត្តតាមបច្ចេកទេសដែលមន្ទីរកសិកម្មបានផ្តល់ឲ្យ ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឲ្យដឹងដែរថា សៀមប៉ាង គឺជាស្រុកមួយនៅជាប់នឹងព្រំដែនឡាវក្នុងតំបន់កន្ទុយនាគខេត្តរតនគិរីផងនោះ និងមានភូមិសាស្រ្តដីសើមសណ្ដរមានអំណោយផលណាស់ក្នុងការធ្វើកសិកម្មនៅតាមដងទន្លេ ។ ហើយកសិករនៅតំបន់នោះ បានដាំដំណាំបន្លែបង្ការផ្សងៗ និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារទៅតាមទំនៀមទម្លាប់របស់ពួកគាត់ ។ ពួកគាត់នៅមិនទាន់មានទម្លាប់ដាំដំណាំនិងចិញ្ចឹមសត្វពាហនៈទៅតាមបច្ចេកទេសកសិកម្មនៅឡើយទេ ។ ដូច្នេះលោកសង្កេតឃើញថា ពលរដ្ឋនៅទីនោះភាគច្រើនមានដើមកំណើតខ្មែរកាត់ឡាវ ហើយការដាំដំណាំរបស់ពួកគាត់នៅមានកម្រិត ។

លោកប្រធានមន្ទីរកសិកម្ម ក៏បានបន្តថា ក្រោយពីមើលឃើញនូវស្ថានភាពបែបនេះលោកនឹងបញ្ជូនមន្ត្រីជំនាញ ឲ្យចុះទៅជួបប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយពីបច្ចេកទេសក្នុងការដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីឆាប់បានទទួលផល ។

លោកប្រធានមន្ទីរយល់ឃើញថា ស្រុកសៀមប៉ាង នៅមិនទាន់មានបន្លែគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកនៅឡើយទេ។ ហេតុនេះហើយ លោកនឹងជម្រុញឲ្យកសិករនាំគ្នាដាំដំណាំបន្លែបង្ការសម្រាប់ទទួលទានក្នុងគ្រួសារ និងបន្តលក់នៅលើទីផ្សារក្នុងស្រុកសៀមប៉ាងឲ្យបានគ្រប់គ្រាន់ ព្រោះថាសព្វថ្ងៃ អ្នកបរិភោគបន្លែ នៅតែបញ្ជាទិញ និងនាំយកមកពីទីរួមនៅឡើយដែរ។ លើសពីនេះបើសិនជាបន្លែដាំបានកាន់តែច្រើនអាចយកមកលក់នៅខេត្តស្ទឹងត្រែង ឬលក់ទៅឲ្យប្រទេសឡាវក៏បានដោយសារតែស្រុកមួយនេះជាប់ព្រំដែនប្រទេសឡាវ ។



លោក ចាន់ថន កសិករក្នុងភូមិបានមួង ឃុំសេកុងស្រុកសៀមប៉ាង បានបញ្ជាក់ថា ការដាំដុះបន្លែក្នុងមួយឆ្នាំៗ លោកអាចរកចំណូលបានយ៉ាងតិច៥លានរៀល ដោយមិនគិតពីការចិញ្ចឹមសត្វផងនោះទេ ។ គាត់ក៏បានទទួលស្គាល់ដែរថា សណ្ឋានដីនៅស្រុកសៀមប៉ាងជាប់ទន្លេសេកុងគឺមានអំណោយផលខ្លាំងណាស់ ក្នុងការដាំដំណាំបង្ការគ្រប់មុខ។ លោកថា នៅពេលបន្តទៅមុខទៀត លោកនឹងពង្រីកការដាំដុះរបស់ខ្លួនឲ្យកាន់តែធំ ដោយសារលោកសង្កេតឃើញការដាំដំណាំរបស់លោកមានការកើនជាងមុន និងបានផលជាងមុន ។ ក្រៅពីដាំបន្លែលក់ដើម្បីបំពេញតម្រូវការទទួលទានប្រចាំថ្ងៃ លោកនឹងចិញ្ចឹមសត្វលក់ឲ្យកាន់តែច្រើនបន្ថែមទៀតដើម្បីទទួលបានកម្រៃខ្ពស់បំពេញតម្រូវការជីវភាពគ្រួសារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2562 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10553 នាក់
ខែនេះ :
40882 នាក់
3 ខែនេះ :
103047 នាក់
សរុប :
1235335 នាក់