ថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះសង្ឃ និងប្រជាពលរដ្ឋនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត
Thu,22 July 2021 (Time 11:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 488នាក់)

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ការចុះពិនិត្យឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ឬលើកទី២ក្ដី គឺត្រូវអនុវត្តតាមការណែនាំ របស់គ្រូពេទ្យរហូតដល់ថ្ងៃកំណត់ទើបវ៉ាក់សាំងមាន សុពលភាពខ្ពស់ ហើយជាងនេះទៀត ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងបង្ការកូវីត.១៩ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវអនុវត្តវិធានការ៣ ការពារនិង៣កុំអោយបានខ្ជាប់ខ្ជួនបន្តទៀត។

វ៉ាក់សាំងដែលចាក់ជូនបងប្អូន គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2058 នាក់
ម្សិលមិញ :
5897 នាក់
សប្តាហ៍នេះ :
16572 នាក់
ខែនេះ :
36585 នាក់
3 ខែនេះ :
107687 នាក់
សរុប :
1411527 នាក់