នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំគម្រោងថវិកាអភិវឌ្ឍសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំង មន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ។បញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីរៀបចំគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង នាឆ្នាំ២០២២ ខាងមុខ។ ជាមួយនោះ កិច្ចប្រជុំនេះ ក៏ដើម្បី ធ្វើការពិភាក្សា អំពីការពិត្យលទ្ធភាព ក្នុងការគៀងគរចំណូល ដើម្បីឈានទៅដល់ការចំណាយ សម្រាប់រដ្ឋបាលទាំងមូល នាឆ្នាំ២០២២ ខាងមុខ ផងដែរ។ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងដែរថា នៅក្នុងតួលេខ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំឲ្យបាននូវចំណូលរង្វង់ប្រមាណជា ៣៤.៨៤៥លានរៀល ក្នុងនោះចំណូលសារពើពន្ធមានចំនួន ២៤.៦៨៧លានរៀល ចំណូលមិនមែនសារពើពន្ធ ចំនួន ៦.២៥៨លានរៀល និងការឧបត្ថម្ភធន់ពីថវិកាជាតិ ៣.៩០០លានរៀល។ យើងកត់សម្គាល់ថា ការឧបត្ថម្ភធន់ពីថវិកាថ្នាក់ជាតិ មានថវិកាប្រហាក់ប្រហែលឆ្នាំ២០២១ ក៏ប៉ុន្តែ ចំណូលសារពើពន្ធមានការកើនឡើង ដែលយើងទាំងអស់គ្នា ត្រូវការពិភាក្សា នាពេលនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា