ខេត្តរតនគិរី ៖ ពលរដ្ឋក្នុងក្រុងបានលុងជិត៩០% ពោលគឺ៨៩% បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១ ហើយផែនការបន្ទាប់គឺចុះចាក់តាមបណ្តាស្រុកនានា។ នេះបើតាមការឲ្យដឹងណីលោក នាង សំអាត នាយករដ្ឋបាលសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។លោក នាង សំអាត បន្តថា ដោយមើលឃើញសន្ទុះនៃប្រជាពលរដ្ឋក្នុងក្រុងបានលុងដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១ ចាប់ពីថ្ងៃទី ១៣ រហូតមកដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២១នេះមានថយចុះចំនួននៃអ្នកមកទទួលចាក់សាំង ហើយអាជ្ញាធរគ្រោងបញ្ចប់ការផ្ដល់វ៉ាក់សាំងដូសទី១ជូនពលរដ្ឋក្នុងក្រុងបានលុងមុនផែនការកំណត់។ លោកបញ្ជាក់ថា យោងតាមស្ថានភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងគិតមកដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២១នេះឃើញថាចំនួនអ្នកចូលមកចាក់មានចំនួនតិចតួចបើធៀបទៅនឹងផែនការដែលគ្រោងទុកឬអាចនិយាយថាល្បឿននៃការចាក់បានលឿនជាងរហូតដល់ ៨៩ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងក្រុងដែលចាប់ពីអាយុ ១៨ឆ្នាំឡើង។ដោយហេតុនេះពេលវេលានៃការចាក់អាចត្រូវបញ្ចប់ត្រឹមថ្ងៃទី ២៣កក្កដាឆ្នាំ ២០២១ហើយដូសទី២នឹងត្រូវចាប់ផ្តើមចាក់នៅសប្តាហ៍ទី១ខែសីហាឆ្នាំ២០២១។លោកនាយករដ្ឋបាលរូបនេះបានឲ្យដឹងទៀតថា បន្ទាប់ពី បិទបញ្ចប់នៃការចាក់ជូនប្រជាពលរដ្ឋដូសទី១នៅក្នុងក្រុងបានលុងអាជ្ញាធររៀបចំផែនការបន្ត ចាក់ជូនប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកកូនមុំ ស្រុកបកែវស្រុកលំផាត់និង ស្រុកបន្តបន្ទាប់ទៀតចាប់ពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២១ តទៅ៕ (ប្រភព ៖ មន្ទីរព័ត៌មានខេត្ត)
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា