ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តតាមប្រព័ន្ធអនឡាញ
Thu,22 July 2021 (Time 03:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 493នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែបន្ត តាមប្រព័ន្ធវីដេអូអនឡាញ(កម្មវិធី Zoom Meetng)។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី អស់លោក លោកស្រីជាស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកលោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំង០២ លោកអធិការនគរបាលក្រុង-ស្រុកទាំង០៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំ-សង្កាត់ ដែលបានចូលរួមសរុបចំនួន៩១នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អ៊ីន នាយការិយាល័យសរុបផែនកាអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១និងលើកទិសដៅអនុវត្តខែបន្ត។

លទ្ធផលនៃកិច្ចប្រជុំការងារប្រចាំខែកក្កដា ឆ្នាំ២០២១នេះ ការងារដែលអនុវត្តបាននៅតាមបណ្តាការិយាល័យជំនាញ តាមបណ្តាអធិការនគរបាលក្រុង-ស្រុកទាំង៥ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំ-សង្កាត់បានអនុវត្តការងារទៅតាមបណ្តាជំនាញរៀងៗខ្លួនបានល្អប្រសើរ។ ទន្ទឹមនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ដល់កម្លាំងនគរបាលទាំងអស់ត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគថ្មីដែលជាជម្ងឺឆ្លងលឿនបំផុត ដោយយើងត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោស្នងការបានជំរុញដល់លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំងបី និងប៉ុស្តិ៍ការពារព្រំដែនត្រូវទប់ស្កាត់ឲ្យបានដាច់ខាតរាល់ការចេញចូលរបស់ប្រជាពលរដ្ឋឆ្លងកាត់តាមច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម) ដើម្បីបង្ការទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីត-១៩។

លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍បញ្ជាក់បន្ថែមដល់លោកអធិការក្រុង-ស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍រដ្នបាលទាំង២១ឃុំ-សង្កាត់ ត្រូវពង្រឹងការងារទៅតាមមុខជំនាញរបស់ខ្លួននិងខិតខំតាមដានរាល់កាចេញចូលអ្នកចំណូលថ្មីឲ្យបានច្បាស់លាស់នៅតាមមូលដ្ឋានដែលខ្លួនរស់នៅដោយសហការជាមួយជំនាញមន្ទីរសុខភិបាលខេត្ត ដើម្បីស្វែងរកអ្នកមានវិជ្ជមានជម្ងឺកូវីត-១៩ និងមានវិធានការបិទខ្ទប់កន្លែងនោះកុំឲ្យរីករាលដាលចម្លងដល់អ្នកដទៃ និងធ្វើកាបិទខ្ទប់កន្លែងនោះឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2468 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10459 នាក់
ខែនេះ :
40788 នាក់
3 ខែនេះ :
102953 នាក់
សរុប :
1235241 នាក់