នៅរសៀលថ្ងៃទី ២២/៧/២០២១ លោក ឌឹម នី អភិបាលស្រុកកោះញែក និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ អមដំណើរដោយ លោកស្តើង ផល្លា អភិបាលរងស្រុក លោកនាយបុស្តិ៏របស់រដ្ឋបាលឃុំ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ១៥គ្រួសារ នៅភូមិអន្រ្តេះ ស្រែជង ឃុំអរបួនលើ ភូមិ ក្លង់ឡែ ស្រែធំ ឃុំសុខសាន្ត និងភូមិស្រែហ៊ុយ ភូមិឈួល ឃុំស្រែហ៊ុយដែលធ្វើចត្តាឡីស័កតាមផ្ទះ បានយកអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តមណ្ឌលគិរី អំណោយទាំងនោះរួមមាន៖១.អង្ករ២០គីឡូក្រាម២.មីជាតិ ១កេស៣.ត្រីខ១២កំប៉ុង៤.ប្រេងឆា១ដប៥.ទឹកត្រី១ដប៦.ទឹកស៊ីអុីវ១ដប៧.ស្កសរ១គីឡូក្រាម,និងម៉ាស់១ប្រអប់។ក្នុងនោះលោកក៍បានផ្តាំផ្ញើបន្ថែម អោយបងប្អូនប្រជាពលរដ្ឋ ចូលរួម ៣ការពារ ៣កុំ អោយបានគ្រប់ៗគ្នា ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា