ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ទេសរដ្ឋមន្ត្រី​ លី​ ធុជ​ ​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោឧបត្ថម្ភ​ដល់​បុគ្គលិក​ដោះ​មីន​អង្គការ​ MAG​ ចំនួន​១៨៤​នាក់​​កំពុង​​ធ្វើ​ចត្តាឡីស័ក​
Fri,23 July 2021 (Time 07:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 443នាក់)

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២១​ តាងនាម​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បាន​អញ្ជើញ​ប្រគល់​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ជូន​ដល់​បុគ្គលិក​ដោះ​មីន​បម្រើ​ការងារ​នៅ​អង្គការ​ MAG ចំនួន​ ១៨៤​នាក់​ ដែល​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ។

គ្រឿង​ឧបភោគ​បរិភោគទាំង​នោះ​​ មាន​ការ​ចូល​រួម​ចំណែក​ឧបត្ថម្ភ​ពី​អាជ្ញាធរមីន​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​បាត់ដំបង​​ និងមូលនិធិ​ Sir​ Bobby​ Charlton​ ប្រចាំ​កម្ពុជា​ រួមមាន​ ៖​ អង្ករ​, ទឹក​បរិសុទ្ធ​,​ ទឹក​ស៊ីអ៊ីវ​,​ មី​, ត្រីខកំប៉ុង, សាច់ក្រក​,​ ត្រីងៀត​​,​ ម៉ាស់​ និង​អាកុល​។ ក្រៅ​ពី​គ្រឿង​ឧបភោគ​បរិភោគ​ លោក​ទេសរដ្ឋមន្រ្តី​ បាន​នាំ​យក​នូវ​ថវិកា​​ឧបត្ថម្ភ​ដល់​អ្នក​វិជ្ជមាន​កូវីដ​ជា​បុគ្គលិក​អង្គការ​ MAG ចំនួន​ ៣នាក់​ ដោយ​ក្នុង​ម្នាក់​ ៥០​ម៉ឺនរៀល​ និង​ថវិកា​ ៤​ លាន​រៀល​ សម្រាប់​ការងារ​ធ្វើ​ចត្តាឡីស័ក​នេះ​ ផង​ដែរ​។

ពិធី​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ឯកឧត្តម ងួន​ រតនៈ​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង​ លោក​ ប៊ុត​ គឹម​ស៊ាន​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​បាត់ដំបង​ លោកស្រី​ ប៊ុត​ រតនា​ នាយិកា​មូលនិធិ​ Sir​ Bobby​ Charlton​ ប្រចាំ​កម្ពុជា និង​រដ្ឋបាល​ស្រុក​សំឡូត​​។

ជួស​មុខអោយ​​បុគ្គលិក​ដោះ​មីន​កម្ពុជា​ទាំងអស់​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ បាន​​សម្ដែង​នូវ​ការ​ដឹង​គុណ​ និង​កត្តញ្ញូ​តាធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​សម្តេច​ទាំង​ទ្វេរ​តែង​តែ​យក​ចិត្ត​ទុកដាក់​ អាណិត​អាសូរ​​ និង​គិត​គួរ​ដល់​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​បុគ្គលិក​ដោះ​មីន​ទាំងអស់​រាល់​ទុក្ខ​លំបាក​ និង​គ្រប់​ពេល​វេលា​។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​​ «រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ និង​ស្ថេរភាព​នយោបាយ​ពាសពេញ​ផ្ទៃ​ប្រទេស​ជូន​ជាតិ​មាតុភូមិ​ រួចហើយ​ អញ្ចឹង​បងប្អូន​អ្នក​ដោះ​មីនដែល​​ជា​ក្មេង​ជំនាន់​ក្រោយ​ ពិត​ជា​មាន​ភារកិច្ច​យ៉ាង​សំខាន់​ ក្នុង​ការ​​ចូល​រួមជាមួយ​សម្តេច​តេជោ​ ដល់​កិច្ច​គាំ​ពារ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​»​។

ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​បន្ត​ទៀត​ថា​ ការងារ​បោសសម្អាតមីន​នៅ​កម្ពុជា​ នៅ​តែ​បន្ត​ទៅ​មុខ​ជានិច្ច​ ទោះ​បី​មាន​ការ​រីករាល​ជំងឺ​កូវីដ​ក៏ដោយ​ ព្រម​ទាំង​បាន​ណែនាំឲ្យ​បុគ្គលិក​អ្នកដោះ​មីន​ទាំងអស់​ ត្រូវ​បន្ត​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ រក្សា​អនាម័យ​ និង​ថែរក្សា​សុខភាព​ ជាពិសេស​ត្រូវ​បន្ត​អនុវត្តន៍​តាម​វិធានការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ៣ការពារ​ ៣​កុំ​ អោយ​ខ្ជាប់ខ្ជួន​។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនមន្រ្តី/បុគ្គលិក នៅកងឯកភាពកម្ចាត់មីនទី២ របស់អង្គភាព CMAC ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2529 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10520 នាក់
ខែនេះ :
40849 នាក់
3 ខែនេះ :
103014 នាក់
សរុប :
1235302 នាក់