មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជំនួយឧបត្ថម្ភ ពីក្រុមហ៊ុនភេស្ជជ:កម្ពុជា កូកាកូឡា សាខាខេត្តមណ្ឌលគិរី ដើម្បីចាត់ចែង និង បែកចែកដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ ដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់បណ្តោះអាសន្ន និង ប្រចាំការនៅតាមព្រំប្រទល់ខេត្តមណ្ឌលគិរី ក្រចេះ និង រតនគិរី និង ចែកជូនប្រជាពលរដ្ឋ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ អ្នកជាប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងបរិបទកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេស្ជជ:កម្ពុជា កូកាកូឡា សាខាខេត្តមណ្ឌលគិរី ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តសម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ ទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ ឯកឧត្តម ក៏បានបន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។ សូមបញ្ជាក់ថា៖ ក្រុមហ៊ុនភេស្ជជ:កម្ពុជា កូកាកូឡា សាខាខេត្តមណ្ឌលគិរី បានឧបត្ថម្ភ ជាភេស្ជជ:កូកាកូឡា មានចំនួន ១០០ កេស៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា