ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ដល់កម្មករ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា
Sat,24 July 2021 (Time 06:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 1250នាក់)

ខេត្តកណ្ដាល៖ កម្មករ កម្មការិនីសំណង់ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា ក្រុងតាខ្មៅ ចំនួន១០០ នាក់ ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរដល់ម្ចាស់បុរីML ធារ៉ា ដែលបានមកវិនិយោគ នៅក្នុងទឹកដីខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ ដែលការវិនិយោគសាងសង់បុរី នៅពេលនេះ គឺពិតជាបានផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើន ដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ព្រមទាំងបានជួយលើកម្ពស់សោភ័ណភាព ធ្វើឲ្យទីក្រុងតាខ្មៅ កាន់តែទាក់ទាញសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងរួមចំណែកដល់ការអភិវឌ្ឍ ភាពទំនើប ក្នុងក្រុងតាខ្មៅផងដែរ។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា និងអ្នកវិនិយោគទាំងអស់ អញ្ជើញមកវិនិយោគនៅខេត្តកណ្ដាល ព្រោះខេត្តកណ្ដាល ជាភូមិសាស្រ្តមួយល្អ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សម្រស់អ្នកវិនិយោគ មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើដល់ម្ចាស់បុរីML ធារ៉ា ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់កម្មករ កម្មការិនីសំណង់ទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតនូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និង៣កុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
756 នាក់
ម្សិលមិញ :
1339 នាក់
សប្តាហ៍នេះ :
4921 នាក់
ខែនេះ :
25444 នាក់
3 ខែនេះ :
90876 នាក់
សរុប :
1166296 នាក់