ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តចុះសួរសុខទុក្ខ និងនាំអំណោយលើកទឹកចិត្តជូនក្រុមការងារចាក់វ៉ាក់សាំងដូសទី២ នៅស្រុកជើងព្រៃ និងស្រុកបាធាយ
Sat,24 July 2021 (Time 06:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 463នាក់)

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងយុទ្ធនាការនៃការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ជំហាន២ ដូសទី២ ប្រមាណជាង២៨ ម៉ឺននាក់ ដោយឥតគិតថ្លៃ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះដែរ ទោះបីជាប្រជាពលរដ្ឋយើង បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយក្ដី ក៏ត្រូវចូលរួមទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នថែមទៀត នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងអសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីមេរោគដ៏កំណាចមួយនេះ ឲ្យជៀសឆ្ងាយពីហគមន៍កម្ពុជាយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1986 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9977 នាក់
ខែនេះ :
40306 នាក់
3 ខែនេះ :
102471 នាក់
សរុប :
1234759 នាក់