ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីវេរទៀនព្រះវស្សា គ្រឿងបរិក្ខារនិងបច្ច័យបួនដល់ភិក្ខុសង្ឃគង់ចាំវស្សាចំនួន១០វត្តក្នុងក្រុងកំពង់ឆ្នាំង
Sun,25 July 2021 (Time 10:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 459នាក់)

កំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងលោកជំទាវប៊ន សុភីអភិបាលរងខេត្ត អភិបាលក្រុង និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១០វត្ត ក្នុងក្រុងកំពង់ឆ្នាំង ដោយក្នុងមួយវត្តៗបានប្រគេន ទៀនព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, ទឹកស៊ីវអុីវ ២យួរ, បច្ច័យបួន១៥មុឺនរៀល និងបច្ច័យកសាង១លានរៀល។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនប្រជាពុទ្ធបរិស័ទ សូមបន្តចូលរួមធ្វើអនាម័យជាប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ អោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តចូលរួមរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលំអសោភ័ណភាពទីអារាម ភូមិដ្ឋានគ្មានល្បែងស៊ីសងក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បីឲ្យភូមិឃុំសង្កាត់មានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
750 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8741 នាក់
ខែនេះ :
39070 នាក់
3 ខែនេះ :
101235 នាក់
សរុប :
1233523 នាក់