នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ បានចូលរួម ជាមួយឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ បាននាំយកទៀនព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តខេមវ័ន(បឹងស្នាយ) វត្តបទុមរតនៈដីដុះ, វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក ដែលពិធីនេះប្រព្រឹត្តទៅនៅសួនក្រញូង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។គូសបញ្ជាក់ថា គ្រឿងទេយ្យទាន និងបច្ច័យដែលត្រូវបានប្រគេនដល់វត្តចំនួន០៤ នាឳកាសនោះ ដោយក្នុងមួយវត្តៗប្រគេនទៀនវស្សា ០១គូ អង្គរ ២០០គ.ក ទឹកសុទ្ធ ០៥កេស ទឹកក្រូច ០៥កេស ត្រីខ ០១កេស មី១០ កេស ទឹកត្រី ០៥ យួរ ទឹកស៊ីអ៉ីវ ០៥យួរ ទឹកដោះគោខាប់ ០១កេស ស្ករស ០៥គ.ក តែ ៥គ.ក ចង្ហាន់ ០៩ស្រាក់ ផ្លែឈើ ០៩កន្ត្រក ទេយ្យវត្ថុ ០៩ និងបច្ច័យមួយចំនួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា