នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពនៃសួនច្បារតាមមាត់ទន្លេមេគង្គក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការជួសជុលកែលម្អសួនសាធារណៈ រួមទាំងការដាំដើមឈើ និងផ្កាលម្អគ្រប់ប្រភេទបន្ថែមទៀត សំដៅលើកំពស់សោភ័ណភាព អនាម័យ បរិស្ថានស្រស់បំព្រង រួមទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ឲ្យសាកសមនឹងទីក្រុងជ័យលាភីរំដួល៣ទង និងជាទីកន្លែងដ៏ទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីជំនោរទន្លេមេគង្គ។គួរបញ្ជាក់ថាក្រុងកំពង់ចាម ជាក្រុងដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨ ប៉ុន្តែជាអកុសលនៅឆ្នាំបន្ទាប់គ្រោះទឹកជំនន់ទន្លេមេគង្គបានវាយប្រហារនូវផ្នែកមួយចំនួននៃសួនច្បារនៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម ប្រវែងរាប់ពាន់ម៉ែត្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា