ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រុមការងារចុះមូលដ្ឋានស្រុកស្នួលនាំប្រគេនទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងឃុំស្នួល
Sun,25 July 2021 (Time 10:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 397នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្នួល នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំ មន្រ្តីរាជការ អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទបានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ដែលស្ថិតនៅក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលពិធីនេះដែរបានប្រារព្វឡើងនៅវត្តសុទ្ធារង្សីខត្តិយារាម (ហៅវត្តផ្សារស្នួល) ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដម លី ផល្លា បានលើកឡើងថាក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាម ឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្ដម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល(៣ការពារ ៣កុំ) និងការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ COVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

សូមបញ្ជាក់ថា ឯកឧត្ដម ព្រមទាំងសហការី បានប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង០៤វត្ត ដោយក្នុងមួយវត្តប្រគេនទៀនវស្សា១គូ, ទៀនតូច១គក្រ , ទេយ្យវត្ថុ១, អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច១កេស, ត្រីខ១យួរ, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ, តែ៣កញ្ចប់, ទឹកដោះគោ១០កំប៉ុង, ស្កស៤គីឡូក្រាម, សាប៊ូលាងចាន១កាន, ប្រេងម៉ាស៊ូត២០លីត្រ បច្ច័យកសាងចំនួន២០ម៉ឺនរៀល បច្ច័យសម្រាប់វត្តចំនួន១០ម៉ឺនរៀល បច្ច័យប្រគេនព្រះសង្ឃ៦ម៉ឺនរៀល ជូនលោកតាអាចារ្យ លោកតា លោកយាយ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល សរុបថវិកាទាំងអស់ចំនួន ៤,៨៨០,០០០រៀល (បួនលានប្រាំបីរយប៉ែតសិបពាន់រៀល)៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1613 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9604 នាក់
ខែនេះ :
39933 នាក់
3 ខែនេះ :
102098 នាក់
សរុប :
1234386 នាក់