ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម អ៊ុយរី ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី វោហាឆ្នើម បាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ
Sun,25 July 2021 (Time 03:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 434នាក់)

នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី វោហាឆ្នើម បាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងនៃកម្មវិធី វោហាឆ្នើម តាមរយៈប្រព័ន្ធVideo conference zoom ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដោយអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធVideo conference zoom ។

ឆ្លងតាមការប្រកួតប្រជែងកន្លងមកនេះ ទីបំផុតកម្មវិធីបានរកឃើញបេក្ខជនដែលបានជាប់ជ័យលាភី ដោយក្នុងនោះ វិញ្ញាសា ឯកបុគ្គល ជ័យលាភីលេខ១បានទៅលើបេក្ខនារី សាន នីកាម៉ារៀ និងលេខ២បេក្ខនារី ហៀង គីមហួយ និងវិញ្ញាសា ជជែកកដេញដោលលជាក្រុម ជ័យលាភីលេខ១បានទៅលើក្រុមបដិសេដ មានបេក្ខជន សេង ម៉ៅម៉េង បេក្ខនារី មុនី ម៉ារីដា និងបេក្ខនារី ប៉ូវ វីរីយ៉ា ក្នុងនោះ សម្រាប់ជ័យលាភីវិញ្ញាសា ឯកបុគ្គល ជ័យលាភីលេខ១ ទទួលបានមេដាយមួយគ្រឿង ថវិកា៦០ម៉ឺនរៀល កុំព្យូទ័រLaptop ១គ្រឿង អាហារូបករណ៍ ឯកឧត្តម ស សុខា បាច់ផ្កា ព្រមទាំងពានរង្វាន់ ។ ជ័យលាភីលេខ២ ទទួលបានមេដាយមួយគ្រឿង ថវិកា៤០ម៉ឺនរៀល អាហារូបករណ៍ ឯកឧត្តម ស សុខា បាច់ផ្កា ។ សម្រាប់វិញ្ញាសារ ជជែកដេញដោលជាក្រុម ជ័យលាភីលេខ១ ចំនួន៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានមេដាយមួយគ្រឿង ថវិកាចំនួន១លានរៀលកុំព្យូទ័រLaptop១គ្រឿង អាហារូបករណ៍ឯកឧត្តម ស សុខា បាច់ផ្កា និងពានរង្វាន់ ជ័យលាភីលេខ២ ចំនួន៣នាក់ ម្នាក់ៗទទួលបានមេដាយមួយគ្រឿង ថវិកា៨០ម៉ឺនរៀល អាហារូបករណ៍ ឯកឧត្តម ស សុខា និងបាច់ផ្កាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2103 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10094 នាក់
ខែនេះ :
40423 នាក់
3 ខែនេះ :
102588 នាក់
សរុប :
1234876 នាក់