ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តតាកែវ អញ្ជើញពិនិត្យតំបន់បិទខ្ទប់ ផ្នែកខ្លះភូមិសាស្រ្តភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី
Tue,27 July 2021 (Time 11:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 461នាក់)

ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមដំណើរដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោក អភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្ដដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យតំបន់បិទខ្ទប់ ផ្នែកខ្លះភូមិសាស្រ្តភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បន្ទាប់ពីរដ្ឋបាលខេត្ត ចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ក្រោយមានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់ ពាក់ព័ន្ធព្រឹត្តិ ការណ៍សហគមន៍ ២០កុម្ភៈ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុះ គ្នាច្រើនជា ពិសេសមិនត្រូវនាំ គ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាល ជំងឺកូវីដ ១៩នៅក្នុង សហគមន៍របស់ខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៍បានធ្វើការណែនាំដល់អាជ្ញាធរ មូលដ្ឋាន បន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើយ៉ាងណា ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរជាមួយ រាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការ ចូលរួមអនុវត្តន៍ ពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ។

ដោយឡែកតាមការបញ្ជាក់ពី លោក ឌឹម គឹមសាន អភិបាលស្រុក បានឱ្យដឹងថា នៅភូមិអង្គរ ឃុំព្រែក ផ្ទោល ដែល រដ្ឋបាលខេត្តសម្រេច បិទខ្ទប់ នេះ គឺបានឃើញមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១៧នាក់ បន្ទាប់ពីបានយកសំណាកពលរដ្ឋ ចំនួន ៦៣នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2809 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10800 នាក់
ខែនេះ :
41129 នាក់
3 ខែនេះ :
103294 នាក់
សរុប :
1235582 នាក់