ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិប៉ុណ្ណោះទេ ថែមទាំង ជួយសង្រ្គោះជីវិតប្រជាពលកម្ពុជាទៀត
Tue,27 July 2021 (Time 09:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 412នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងកាលព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១នេះថា «សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំង ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ-១៩ ទៀត»។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសដែលអញ្ជើញក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ក្រុងបាវិត ខេត្តស្វាយរៀង នៅមណ្ឌលវិទ្យាល័យជីភូ និងវិទ្យាល័យបាវិតព្រមទាំងបានជួប សំណេះ សំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅទីនោះ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារសង្កាត់ច្រកម្ទេស, លោក ហូ វុទ្ធី ប្រធានក្រុមការងារសង្កាត់ព្រៃអង្គុញ, លោក គាំ រីបូន ប្រធានក្រុមការងារសង្កាត់បាទី, លោក លឹម សៀងហេង អភិបាលក្រុង និងក្រុមប្រឹក្សាសង្កាត់។

ឯកឧត្តមបន្តទៀតថា ៖សម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងខិតខំ ប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដែល សកម្មភាពបែបនេះចាត់ទុកថា «វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំងជីវិត» ជួយបងប្អូនឲ្យរួចផុតពីជំងឺ ចង្រៃនេះ។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះបញ្ជាការដ្ឋានកងទ័ពពិសេសដែលបានបញ្ជូនក្រុមគ្រូពេទ្យមកជួយចាក់វ៉ាក់សាំងនៅក្រុងបាវិត ព្រមទាំងបានជំរុញឲ្យឪពុកម្ដាយទាំងអស់ត្រូវនាំកូនដែលមានអាយុចាប់ពី១២-១៧ឆ្នាំ មកចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឲ្យបានគ្រប់ៗគ្នាតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រឹម តែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាទៀតផង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានដឹកនាំក្រុមការងារអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងចែកគ្រឿងឧបភោគបរិភោគ និង ថវិកាជូនដល់គ្រួសារក្រីក្រ១ និងក្រ២ ចំនួន៥០គ្រួសារដែលកំពុងជាប់ធ្វើចត្តាឡីស័ក ដោយក្នុង១គ្រួសារទទួលបាន អង្ករ, ទឹកស៊ីអ៊ីវ, ទឹកត្រី, មី, ម៉ាស់, ត្រីខ និងថវិកាមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2587 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10578 នាក់
ខែនេះ :
40907 នាក់
3 ខែនេះ :
103072 នាក់
សរុប :
1235360 នាក់