ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរីដោយមានការចូលរួមពីលោកអនុប្រធាន ប្រធាន ស.ស.យ.ក ស្រុកកោះញែក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារចែកជូនដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅស្រុកកោះញែក ។លោក ឈឹម កាន បានកោតសរសើរដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ដែលបានលះបង់កម្លាំងកាយចិត្តនិងពេលវេលា ក្នុងការជួយសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលជួរមុខ ដើម្បីធ្វើឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដំណើរការទៅដោយភាពរលូន មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ។លោកប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី បានស្នើសុំឲ្យក្រុមការងារស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំជួយសម្របសម្រួល រៀបចំសណ្ដាប់ ធ្នាប់ រក្សាគម្លាត ជូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង និងត្រូវថែរក្សាសុខភាព សុវត្ថិភាពរបស់ខ្លួនក្នុងពេលបំពេញការងារព្រមទាំងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣ កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវិដ១៩ជូនប្រជាពលរដ្ឋនៅស្រុកកោះញែក ស.ស.យ.ក ស្រុក បានដាក់កម្លាំង ស.ស.យ.ក ស្ម័គ្រចិត្តចំនួនជាង៣០នាក់ជារៀងរាល់ថ្ងៃ សម្រាប់ជួយសម្របសម្រួលក្នុងការងារចាក់វ៉ាក់សាំងនេះ។ក្នុងឱកាសចុះសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក នេះដែរ លោកប្រធាន ស.ស.យ.ក ខេត្ត បាននាំយកសម្ភារមួយចំនួនឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្ត មានដូចជា ៖ ម៉ាសចំនួន១០ប្រអប់ អាល់កុល៣០លីត្រ របាំងមុខ១០០ ទឹកសុទ្ធ១០កេស ទឹកសុទ្ធដបតូច១០យួរ ទឹកក្រូច១,៥លីត្រ១០យួរ ។សូមជម្រាបថា សម្រាប់យុទ្ធនាការវ៉ាក់សាំងនេះ ស្រុកកោះញែកទទួលបានវ៉ាក់សាំង Astrazeneca ចំនួន ១០.០៩០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋលើកទី១នៅទូទាំងស្រុក៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា