ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក»
Thu,29 July 2021 (Time 03:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 596នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សាសារព័ត៌មានតាមប្រព័ន្ធ Zoom meeting ស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដោយមានអ្នកចូលរួមមកពីបណ្តាអង្គភាពសារព័ត៌មានប្រមាណ១០០នាក់។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺផ្តោតទៅលើក្រមសីលធម៌ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក ដែលអាចបង្កអោយមានបច្ច័យអវិជ្ជមាន កើតចេញពីការផ្សាយផ្ទាល់ដោយខ្វះវិជ្ជាជីវៈ និងបង្ហាញពីតួនាទីក្រសួងព័ត៌មាន ចំពោះអ្នកកាសែតដែលមិនមានវិជ្ជាជីវៈ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រមសីលធម៌ ជាអាវក្រោះសម្រាប់ការពាររបស់អ្នកសារព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា វិស័យព័ត៌មាននៅកម្ពុជា មានការរីកចម្រើន ពិសេសសារព័ត៌មានតាមបណ្តាញសង្គម។ ប៉ុន្តែក៏ជួបនូវបញ្ហាមួយចំនួន ដែលអ្នកសារព័ត៌មានមួយចំនួនមិនបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា អ្នកណាក៏អាចក្លាយជាសារព័ត៌ មានបានដែរ តែសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ និងត្រូវមានក្រិតក្រម និងសីលធម៌។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ព័ត៌មាន​អាច​ធ្វើ​ឲ្យ​សង្គម​ទាំងមូល​ប្រែប្រួល​បាន ដូច្នេះ​ក្រមសីលធម៌​អ្នក​សារព័ត៌មាន គឺជា​អាវ​ក្រោះ​សម្រាប់​អ្នក​សារព័ត៌មាន ។ ក្នុង​រដ្ឋ​ធម្ម​នុ​ញ្ញាត​បាន​ចែង​ថា អ្នក​ណា​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​អ្នក​សារព័ត៌មាន ប៉ុន្តែ​អ្នក​សារព័ត៌មាន​ក៏​មាន​ក្រឹ​ត​ក្រម និង​ច្បាប់​មួយ​ចំនួន ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា រាល់​អ្នក​សារព័ត៌មាន​ទាំង​អ្នក​វិជ្ជាជីវៈ​ត្រូវ​តែ​យល់​ដឹង​ពី​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម អំពី​រលក​នៃ​ការ​និយាយ​ស្តី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ។

លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា អ្នកសារព័ត៌មានតាមហ្វេសប៊ុក បានផ្តល់ព័ត៌មានទាន់ហេតុការណ៍ពីព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែបញ្ហាចោទធំបំផុតគឺអ្នកអត្ថាធិប្បាយពេលផ្សាយផ្ទាល់ បញ្ចេញមតិខ្លួនឯង ការប្រើប្រាស់ភាសា រឺពាក្យពេចន៍អសុរស អសីលធម៌ជាដើម។

លោក​បញ្ជាក់​ថា​«​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពិសេស​តាម​ទូរទស្សន៍​ក៏​ដោយ តាម​ហ្វេ​ស​ប៊ុ​ក​ក៏​ដោយ​បណ្តាញ​សង្គម​នេះ គឺ​អ្នក​សារព័ត៌មាន​ត្រូវ​រក្សា​ព្រឹត្តិការណ៍​ឲ្យ​បាន​ភ្លាម​ៗ​ថា អ្វី​កំពុង​កើតឡើង​ប្រសើរ​ជា​ការ​ទៅ​តាមដាន​យក​ព័ត៌មាន​ហើយ​មក​ផ្សាយ​បន្ត ។ជាង​នេះ​ការ​ឡាយ​នេះ ក៏​បាន​ជួយ​ផ្តល់​ព័ត៌មាន ឬ​ជំនួយ​ជា​បន្ទាន់​ផង​ដែរ​»​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2413 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10404 នាក់
ខែនេះ :
40733 នាក់
3 ខែនេះ :
102898 នាក់
សរុប :
1235186 នាក់