ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់បណ្តាអាជីវករផ្សេងៗទៀតដែលកំពុងប្រកបមុខរបក្នុងផ្សារតាខ្មៅទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុនចាកចេញពីតូបរបស់ខ្លួន ត្រូវបិទកុងតាក់ផ្តាច់ចរន្តអគ្គីសនី ត្រួតពិនិត្យមើលភ្លើ នៅចង្ក្រានបាយ ភ្លើងធូបទៀនពេលសែនព្រេងផ្សេងៗ ត្រូវពន្លត់ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឲ្យរងគ្រោះ និងខូចខាតទ្រព្យសម្បត្តិ ដូចករណីភ្លើងឆេះនេះទៀត។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដូច្នេះនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត និងបានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយអាជីវករផ្សារតាខ្មៅចាស់ចំនួន ២២គ្រួសារ ស្នើនឹង២២តូប ដែលរងគ្រោះដោយភ្លើងឆេះតូប ដែលហេតុការណ៍ឆេះតូបនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានថ្លែងនូវការចូលរួមសោកស្តាយជាមួយក្រុមគ្រួសារអាជីវករដែលបានរងគ្រោះដោយសារករណីភ្លើងឆេះនេះ និងបានណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារទាំងអស់ថា ស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ យើងទាំងអស់គ្នា ត្រូវរក្សាអនាម័យក្នុងការរស់នៅឲ្យបានល្អប្រសើ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា គឺ ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួនឲ្យជៀសផុតពីជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាល បានជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាជីវករទាំងអស់ដែលមិនទាន់ចាក់វ៉ាក់សាំ ការពារជំងឺកូវីដ-១៩ ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវត្រៀម នាំកូនចៅដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាផងដែរ នៅពេលឆាប់ៗខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា