ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជំនួយឧបត្ថម្ភ ពីសប្បុរសជន
Sun,04 July 2021 (Time 09:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 501នាក់)

មណ្ឌលគិរី៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជំនួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និង សម្ភារ:មួយចំនួន ពីលោក ខូយ សុខា និង ភរិយា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខូយ សុខា ដើម្បីចាត់ចែង និង បែកចែកដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់បណ្តោះអាសន្ន និង ប្រចាំការនៅតាមព្រំប្រទល់ខេត្តមណ្ឌលគិរី ក្រចេះ និង រតនគិរី និង ចែកជូនប្រជាពលរដ្ឋ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ អ្នកជាប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងបរិបទកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ លោក ខូយ សុខា និង ភរិយា ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តសម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ និង ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ ឯកឧត្តម ក៏បានបន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។

សូមបញ្ជាក់ថា៖ គ្រឿងឧបភោគបរិភោគ និង សម្ភារ: ដែលបានផ្តល់ជូនរដ្ឋបាលខេត្តនាពេលនេះ រួមមាន: អង្ករចំនួន ៥តោន ទឹកសុទ្ធ ចំនួន ១០០កេស មី ១០០កេស ត្រីខ ២០កេស និង ម៉ាស់ ចំនួន១០០ប្រអប់។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2550 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10541 នាក់
ខែនេះ :
40870 នាក់
3 ខែនេះ :
103035 នាក់
សរុប :
1235323 នាក់