ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អញ្ជើញចុះសួរសុខទុក្ខ វរៈការពារព្រំដែនគោកលេខ៦១៩ និងវរៈការពារព្រុំដែនលេខ៤ ប្រចាំស្រុកស្នួល
Tue,06 July 2021 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 445នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃចន្ទ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខដល់កងនគរបាលវរៈការពារព្រុំដែនគោកលេខ៦១៩ និងកងវរៈការពារព្រំដែនលេខ៤ ដែលឈរជើងប្រចាំនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ អញ្ជើញអមដំណើរឯកឧត្តមអភិបាលខេត្តរួមមាន ៖ ឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុន្នី អភិបាលរងខេត្តក្រចេះរួមនិងអាជ្ញាធរដែនដីជាច្រើនរូបទៀត។

ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ នេះផងដែរ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់កងវរៈការពារព្រំដែនលេខ៦១៩ និងកងវរៈការពារព្រំដែនលេខ៤ គ្រប់ថានានុក្រមផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានសាទរ យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានកងកម្លាំងទាំងពីរក្រុមដែលខិតខំអនុវត្តភារកិច្ចតួនាទីបានល្អ និងគោរពវិន័យកងទ័ពបានខ្ជាប់ខ្ជួនតាមបទបញ្ជារផ្ទៃក្នុងរបស់អង្គភាព និងគោរពគោលការណ៍របស់ថ្នាក់ដឹកនាំគ្រប់ថានានុក្រម ពិសេសគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានក្រើនរំលឹកដល់កងកម្លាំងវរៈការពារព្រំដែនទាំងអស់ សូមរក្សានូវសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អជានិច្ច ក្នុងការរក្សាការពារ បូរណភាពទឹកដី។ ជាថ្មីម្តងទៀត ឯកឧត្តមគណៈអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់កងវរៈការពារព្រំដែនយើងទាំងអស់ សូមចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុតនូវវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។

ជាមួយគា្ននេះ ឯកឧត្តមក៏បានអញ្ជើញឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កងកម្លាំងវរៈការពារព្រំដែន និងថវិកាមួយចំនួនទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2678 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10669 នាក់
ខែនេះ :
40998 នាក់
3 ខែនេះ :
103163 នាក់
សរុប :
1235451 នាក់