ថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាស្ត្រី និងយុវជន ស្តីពី “ការចូលរួមរបស់ស្ត្រី យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត” តាមរយៈ Zoom ដែលរៀបចំដោយ អង្គការតម្លាភាពកម្ពុជា។វេទិកាស្ត្រី និងយុវជន ស្តីពី «ការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត- គឺ ជាកម្មវិធីមួយរបស់អង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិពីសហភាព អឺរ៉ុប E និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត SIDA។ វេទិកានេះមានគោលបំណងលើកកម្ពស់ ចំណេះដឹងរបស់ស្ត្រី និងយុវជន អំពីសមភាពយេនឌ័រ សារៈសំខាន់ និងការជម្រុញឲ្យមានការចូលរួមរបស់ស្ត្រី និង យុវជនក្នុងការធ្វើសេចក្ដីសម្រេចចិត្តក្នុងដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា