កំពង់ឆ្នាំង៖ សប្បុរសជនជិតឆ្ងាយ រួមមានសមាគមផ្សេងៗគ្នា បាននាំយកអំណោយផ្តល់ជូនដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើ ឡើងកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត។ សប្បុរសជនដែលបានផ្តល់អំណោយដល់រដ្ឋបាលខេត្ត មានសមាគម ខ្មែរវៀតណាមនៅកម្ពុជា បានប្រគល់ជូនមានម៉ាស់ អាល់កុល និងជែល សមាគមវិនិយោគិនកម្ពុជា និងសមាគមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បាននាំយកអំណោយមាន អាល់កុល ម៉ាស់ ជេល និងម៉ាស៊ីនវាស់កំដៅ។ ដែលអំណោយទាំងនេះ សម្រាប់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់ចែងក្នុងសកម្មភាពចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមទាំងអស់ ដែលបានបរិច្ចាកនូវធនធានដ៏មានតម្លៃនេះក្នុងការចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅខេត្តកំពង់ឆ្នាំង។ ដែលសកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ព្រោះថាបច្ចុប្បន្នជំងឺនេះបានបង្ករឱ្យមនុស្សឈឺ និងស្លាប់ជាបន្តបន្ទាប់ទូទាំងសាកលលោក។ ឯកឧត្ដម បានបន្តទៀតថា ការចូលរួមរបស់សប្បុរសជន គឺជាកិច្ចការមួយដែលមិនអាចខ្វះបាន ក្នុងការចូលរួមចែករំលែកគ្នាទៅវិញទៅមក ក្នុងកិច្ចការសង្គម ដើម្បីជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ ដូចនេះដើម្បីចូលរួមទប់ស្កាត់ ការឆ្លង ការរីករាលដាល ជំងឺកូវីដ-១៩នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតអំពីវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយអនុវត្តឱ្យបានត្រឹមត្រូវ នូវ ៣ការពារ និង៣កុំ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា